Life Style in Cambodia

ដើម្បីស្គាល់ខ្លួនឯង និងអ្នកដទៃបានច្បាស់ជាងមុន
ក្នុងមួយជីវិតរបស់មនុស្សយើងគឺមានអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ខ្លួន។ ក្នុងកាលទាំងបីនេះ គឺមនុស្សចាំបាច់ត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃដោយខានពុំបាន។ ក្នុងទំនាក់ទំនងនេះដែរ យើងតែងតែប្រាថ្នាចង់បាននូវរាល់ទំនាក់ទំនងណា ដែលទទួលបាននូវភាពសប្បាយរីករាយ សុវត្ថិភាព និងរីកចម្រើន..។ ដើម្បីទទួលបានទំនាក់ទំនងជាទីគាប់ប្រសើរសម្រាប់ខ្លួននោះ គឺចាំបាច់យើងត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ជាមុន មុននឹងយើងស្គាល់អ្នកដទៃ។ តើធ្វើយ៉ាងណាដើម្បីស្គាល់ខ្លួនឯងបានច្បាស់ ហើយនិងស្គាល់អ្នកដទៃបានច្បាស់ជាងមុនផងដែរនោះ?

ក្នុងអត្ថបទនេះ អតីតកាល គឺប្រៀបដូចជាព្រឹត្ដិការណ៍ រឿងរ៉ាវ ឬក៏អ្វីៗដែលយើងធ្លាប់ជួប ប្រទះកន្លងមក តាំងពីកុមារភាព ទោះបីជារឿងរ៉ាវ ឬព្រឹត្ដិការណ៍ទាំងនោះជារឿងល្អ សប្បាយចិត្ដ ពេញចិត្ដក្ដី ឬក៏រឿងរ៉ាវមិនល្អ មិនសប្បាយចិត្ដ មិនពេញចិត្ដក្ដី។ បច្ចុប្បន្នកាល គឺសំដៅលើ ព្រឹត្ដិការណ៍ ឬសកម្មភាពដែលយើងកំពុងប្រតិបត្ដិសព្វថ្ងៃ។ ចំណែកអនាគតកាលក្នុងន័យនេះ គឺ សំដៅលើអ្វីៗ ដែលជាក្ដីស្រម៉ៃ ជាក្ដីប្រាថ្នា ឬក៏ជាគោលបំណង ដែលយើងនឹងធ្វើ ដើម្បីសម្រេចនូវ គោលដៅជីវិតរបស់យើង។

អ្វីដែលយើងខ្ញុំលើកមកគឺផ្ដោតសំខាន់តែលើអតីតកាល និងអនាគតកាលដែលជាមូលដ្ឋាន សំខាន់ក្នុងការពិចារណាពីគ្រឹះនៃបច្ចុប្បន្នភាពហើយសម្រួចគោលដៅជីវិតនៅថ្ងៃអនាគត។

ក្នុងអតីតកាលរបស់មនុស្សម្នាក់ៗ គឺតែងតែជួបនូវរឿងរ៉ាវពេញចិត្ដ សប្បាយចិត្ដ ឬក៏មិន ពេញចិត្ដ មិនសប្បាយចិត្ដជាធម្មតា ទោះជាអ្នកនោះកើតមករស់ក្នុងគ្រួសារក្រីក្រក្ដី មធ្យមក្ដី ឬក៏ ក្នុងគ្រួសារដែលមានទ្រព្យសម្បត្ដិហូរហៀរក្ដី។ ស្ថានភាពរស់នៅខ្លះ ឥរិយាបទក្នុងគ្រួសារខ្លះ ឬក៏ របៀបទូន្មានប្រៀនប្រដៅខ្លះ គឺអាចជះឥទ្ធិពលយ៉ាងខ្លាំងដោយមិនដឹងខ្លួនដល់ជនជំនាន់ក្រោយ ជាកូន ជាចៅ ជាពិសេសទៅលើអត្ដចរិត និងអាកប្បកិរិយា។ ឧទាហរណ៍ មនុស្សម្នាក់ធ្លាប់រស់នៅ ក្នុងគ្រួសារដែលចូលចិត្ដប្រើសម្ដីគំហកកំហែង ស្រែកឡូឡា ស្ដីបន្ទោស ច្រឡោតតោងតាង លុះអ្នកនោះកាន់តែចម្រីនវ័យឡើង អ្នកនោះនឹងមានអាកប្បកិរិយាឆាប់ខឹង ឆាប់ច្រឡោត និងមាន សម្ដីសំដៅឮៗ ឬក៏ចូលចិត្ដស្រែកគំហកទៅតាមនោះដែរ។ ជួនកាលទៀត អ្នកខ្លះរស់នៅក្នុង គ្រួសារ ដែលកាច ស្រែកគំហក ប្រើហឹង្សា ញឹកញាប់… លុះធំឡើងអ្នកនោះអាចក្លាយទៅជាមនុស្ស ដែលឆាប់​​ខ្លាច ឆាប់ភ័យ ឆាប់តក់ស្លុត ដែលធ្វើឱ្យគេមិនហ៊ានសម្រេចចិត្ដ ឬក៏ទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ឬក៏ក្លាយជាមនុស្សដែលស្ងៀមស្ងាត់ និយាយកុហក ដោយសារតែខ្លាច អ្នកដទៃស្ដីបន្ទោស។

នៅពេលដែលយើងទទួលស្គាល់ថាខ្លួនឯង និងអ្នកដទៃសុទ្ធតែធ្លាប់មានប្រវត្ដិទាំងសប្បាយ រីករាយ ទាំងទុក្ខលំបាករៀងៗខ្លួនមិនខុសពីខ្លួនយើងប៉ុន្មានដែរនោះ ពេលនោះយើងនឹងរឹតតែ ស្រឡាញ់ខ្លួនឯងច្រើនជាងមុន និងឱ្យតម្លៃលើខ្លួនឯងកាន់តែខ្ពស់ផងដែរ។ មានន័យថា យើងផ្ដល់ តម្លៃដល់ជំនាញរបស់ខ្លួន ផ្ដល់តម្លៃដល់គុណសម្បត្ដិរបស់ខ្លួន  ហើយក៏ទទួលស្គាល់នូវចំណុច ខ្សោយរបស់ខ្លួនឯងផងដែរ។ ប្រសិនបើយើងមិនស្រឡាញ់ខ្លួនឯង មិនទទួលស្គាល់នូវចំណុច វិជ្ជមានរបស់ខ្លួនទេ នោះនឹងធ្វើឱ្យយើងក្លាយជាមនុស្សម្នាក់មានអារម្មណ៍ច្រណែននឹងអ្នកដទៃ ខឹង​សម្បារជាមួយអ្នកដទៃកាន់តែច្រើន ហើយនឹងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែតឹងតែង និង​រឹត​តែពិបាកក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។ យើងអាចទទួលស្គាល់ថា​ អ្នកដទៃគេមានគុណសម្បត្ដិ​របស់គេ មានជំនាញរបស់គេ មានទេពកោសល្យរបស់គេ ហើយក៏មានចំណុចខ្សោយ របស់គេដែរ ចំណែកខ្ញុំក៏មានសមត្ថភាព និងទេពកោសល្យរបស់ខ្ញុំដែរ។

ទន្ទឹមហ្នឹងនេះដែរ អាកប្បកិរិយាខ្លះរបស់មនុស្សដែលស្ថិតក្នុងស្ថានភាពខាងលើ យើង ពិបាកក្នុងការវាយតម្លៃថា ជាមនុស្សអាក្រក់ ឬគួរឱ្យស្អប់ខ្ពើមនោះទេ គ្រាន់តែអាកប្បកិរិយា ឬពាក្យ សម្ដីទាំងនោះធ្វើឱ្យយើងមិនសប្បាយចិត្ដ និងខឹងប៉ុណ្ណោះ។ ដូចនេះ រាល់ទំនាក់ទំនងទាំងអស់ បើយើងបានដឹងពីអតីតកាលរបស់គេ នោះធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការអនុគ្រោះ ដែល អាចធ្វើឱ្យទំនាក់ទំនងរបស់យើងនៅតែល្អ និងរឹតតែប្រសើរឡើង។ ជួនកាល អ្វីដែលអ្នកនោះធ្វើ ឬសម្ដែង គឺក្នុងគោលបំណងល្អទេ ប៉ុន្ដែអាកប្បកិរិយាដែលសម្ដែងទៅបែរជាធ្វើ​ឱ្យប៉ះពាល់ដល់ អារម្មណ៍របស់យើង ហើយធ្វើឱ្យយើងខឹង ឬអន់ចិត្ដ។ ប្រការល្អយើងអាចសួរនាំដោយសន្ដិវិធី​ដើម្បី​បានដឹងពីគោលបំណងរបស់គេផង ហើយក៏បានដឹងពីអតីតកាលរបស់គេផងដែរ។

ចំណុចជាសំខាន់មួយទៀត សម្រាប់អនាគតទៅមុខ គឺយើងចាំបាច់បង្កើតគោលដៅនៃជីវិត របស់ខ្លួនឱ្យបានច្បាស់។ យើងអាចសួរខ្លួនឯងថា ក្នុងជីវិតនេះ តើយើងចង់បានអ្វីជាសំខាន់ តើវាជា គោលបំណងខ្ពស់បំផុតក្នុងជីវិតរបស់យើងដែរឬទេ? បើយើងរកឃើញគោលបំណងខ្ពស់បំផុតក្នុង ជីវិតរបស់យើងហើយ ពេលនោះយើងអាចធ្វើសកម្មភាពដើម្បីសម្រេចគោលបំណងនោះ។ ជួនកាល មធ្យោបាយសម្រាប់សម្រេចគោលបំណងមិនមែនមានតែមួយទេ គឺអាចមានច្រើន។ បើទោះបីជា យើងប្រើមធ្យោបាយមួយមិនបានសម្រេច យើងអាចជ្រើសរើសមធ្យោបាយផ្សេង ដើម្បីសម្រេច គោលបំណងនោះ។ ឧទាហរណ៍ យើងសួរខ្លួនឯងថា តើខ្ញុំចង់ធ្វើអ្វី? ខ្ញុំចង់ធ្វើជាគ្រូពេទ្យ។ ហេតុអ្វី ចង់ធ្វើជាគ្រូពេទ្យ? ព្រោះដើម្បីជួយព្យាបាលប្រជាជនឱ្យមានសុខភាពល្អ។ ហេតុអ្វីចង់ជួយ ប្រជាជនឱ្យមានសុខភាពល្អ? ព្រោះអាចជួយពួកគេឱ្យមានកម្លាំងពលំដើម្បីធ្វើការរកស៊ីចិញ្ចឹមជីវិត បានប្រសើរ។ ហេតុអ្វីចង់ឱ្យគេរកស៊ីចិញ្ចឹមជីវិតបានប្រសើរ? ព្រោះចង់ឃើញប្រជាជនខ្មែរមាន ភាពសម្បូរសប្បាយ។ ដល់ចំណុចនេះ យើងអាចសម្គាល់ឃើញថា គោលបំណងខ្ពស់បំផុតរបស់ យើង គឺចង់ឃើញប្រជាជនខ្មែរសម្បូរសប្បាយ។ ដូច្នេះយើងត្រូវតែខិតខំរៀនសូត្រ និងឈោងចាប់ ជំនាញពេទ្យឱ្យបាន។ ប៉ុន្ដែ ក្នុងស្ថានភាពខ្លះ ឬកាលៈទេសៈខ្លះ មិនអាចឱ្យយើងឈោងចាប់ ជំនាញពេទ្យបានទេ ពេលនោះធ្វើឱ្យយើងខកចិត្ដ ឬធ្លាក់ទឹកចិត្ដយ៉ាងខ្លាំង ឬក៏អាចអស់សង្ឃឹម ក្នុងជីវិតក៏មាន។ ដើម្បីសម្រេចគោលបំណងនោះ គឺយើងអាចព្យាយាមម្ដងហើយម្ដងទៀត ដោយ ភាពអត់ធ្មត់ និងតស៊ូ។ ប៉ុន្ដែបើយើងព្យាយាមច្រើនដងហើយនៅតែមិនបានសម្រេចទៀត យើង អាចគិតពិចារណាម្ដងទៀតថា តាមរយៈទេពកោសល្យ និងចំណេះដឹងរបស់ខ្ញុំ តើខ្ញុំអាចធ្វើអ្វីផ្សេង ទេក្រៅពីគ្រូពេទ្យនោះ ហើយក៏អាចសម្រេចគោលបំណងខ្ពស់បំផុតក្នុងជីវិតរបស់ខ្ញុំផងដែរ? ឧទាហរណ៍ដូចជា ក្នុងភាពជាសាស្ដ្រាចារ្យ ឬក៏គ្រូបង្រៀន ឬក៏ជាមេធាវី ឬក៏ជាអ្នកជំនាញកសិកម្ម..  តើយើងអាចជួយឱ្យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយបានដែរឬទេ?

ü   ការទទួលស្គាល់ខ្លួនឯង ដោយគិតថា ខ្លួនឯងក៏មានចំណុចពិសេស មានសមត្ថភាព មានតម្លៃ និងមានចំណុចខ្សោយខ្លះផងដែរ ហើយក៏ទទួលស្គាល់អ្នកដទៃថា ក៏មានរឿងរ៉ាវ សប្បាយ​ចិត្ដ ឬក៏ទុក្ខលំបាករៀងៗខ្លួនដូចជាយើងដែរនោះ គឺធ្វើឱ្យយើងមានស្មារតីផ្លូវចិត្ដបាន ប្រសើរ និងមិនមានភាពច្រណែនជាមួយអ្នកដទៃ ហើយទំនាក់ទំនងរបស់យើង និងអ្នកដទៃកាន់តែ ប្រសើរឡើង។

ü   នៅពេលដែលយើងទទួលស្គាល់ថា ជាទូទៅមនុស្សម្នាក់ៗ​ កើតមកតែងតែជួបប្រទះ​នូវ​រឿង​រ៉ាវល្អ និងមិនល្អតាមស្ថានភាពគ្រួសារនីមួយៗ តាំងពីអតីតកាល ហើយរឿងរ៉ាវនោះ​អាចមាន​ឥទ្ធិពលដល់អត្ដចរិត ឬអាកប្បកិរិយាបច្ចុប្បន្ន ពេលនោះធ្វើឱ្យយើងមានភាពងាយស្រួលក្នុង​ការ​អនុគ្រោះដល់អ្នកនោះ។

ü   ដើម្បីសម្រេចបាននូវគោលបំណងខ្ពស់បំផុតក្នុងជីវិត គឺយើងអាចធ្វើការតស៊ូព្យាយាម ដោយ​អត់ធ្មត់ម្ដងហើយម្ដងទៀត។ បើគិតថា ការតស៊ូព្យាយាមតាមមធ្យោបាយនេះនៅតែមិន​បាន​សម្រេចទៀត យើងអាចស្វែងរកមធ្យោបាយផ្សេងទៀត ដែលនៅតែអាចសម្រេចគោល បំណងខ្ពស់​បំផុត​របស់យើងដដែល។